ត្រូវប្រុងប្រយ័ត្នចំពោះការអនុវត្តដែលមានការរំលោភបំពាន និងការឆបោក

សូមប្រុងប្រយ័ត្នចំពោះការមកជួប ឬការទាក់ទងពីមនុស្សដែលប្រាប់ថាពួកគេជាបុគ្គលិករបស់ Google ដែលផ្ដល់ជំនួយផ្សេងៗ និងផ្ដល់បច្ចុប្បន្នភាពទិន្នន័យ ឬរូបភាពក្នុងលក្ខណៈណាមួយ។ យើងសង្កត់ធ្ងន់ថាក្រុមហ៊ុនទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យនិយាយជំនួសមុខឱ្យ Google ទេ និងត្រូវតែបង្ហាញខ្លួនពួកគេថាជាអ្នកជាប់កិច្ចសន្យាឯករាជ្យ។

យើងសូមណែនាំយ៉ាងខ្លាំងថា រាល់ពេលដែលមានគេទាក់ទងមកអ្នកជំនួសមុខឱ្យ Google ដោយផ្ទាល់ សូមកុំអើពើនឹងការទាក់ទងទាំងនោះ ទោះដោយសារហេតុផលណាមួយដូចបានលើកឡើងនៅក្នុងករណីដូចខាងក្រោមក៏ដោយ៖

  • ផ្តល់ជូនសេវាកម្ម/ការបណ្ដុះបណ្ដាលជំនួសមុខឱ្យ Google សម្រាប់ការវាស់ស្ទង់មេទ្រិក ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការរាយការណ៍អំពីនិន្នាការឌីជីថល/ប្រព័ន្ធឌីជីថលថ្មី និងនិន្នាការអាជីវកម្មថ្មី ដំបូន្មានអំពីប្រព័ន្ធផ្សព្វផ្សាយ ។ល។
  • ការធ្វើការសន្យាដែលខុសពីប្រតិបត្តិការធម្មតារបស់សេវាកម្ម Google ដូចជាការធានាថានឹងដាក់បង្ហាញការផ្សាយពាណិជ្ជកម្មនៅកន្លែងដែលមើលឃើញជាងគេនៅលើម៉ាស៊ីនស្វែងរក, Google ទិដ្ឋភាព​ផ្លូវ ឬ Google ផែនទី
  • ការដាក់សម្ពាធលើភាគីជាប់កិច្ចសន្យា តាមរយៈការហៅទូរសព្ទធ្វើទីផ្សារឥតឈប់ឈរ ឬការគំរាមគំហែងថានឹងដកខ្លឹមសារចេញពីប្រព័ន្ធ Google។

ប្រការសំខាន់គឺត្រូវចំណាំថា Google មិនជួលអ្នកថតរូប ឬទីភ្នាក់ងារទេ។ អ្នកអាជីពទាំងនេះគឺជាផ្នែកនៃអង្គភាពឯករាជ្យ ហើយការចរចាទាំងអស់ត្រូវបានអនុវត្តដោយគ្មានការជ្រៀតជ្រែក ឬការចូលរួមរបស់ Google ឡើយ។

សុវត្ថិភាពអ្នកប្រើប្រាស់គឺជាក្តីបារម្ភដ៏សំខាន់ចំពោះយើង។ សម្រាប់ហេតុផលនោះ យើងដាក់កំហិតលើការប្រើប្រាស់ម៉ាក Google និងប្រព័ន្ធរបស់ខ្លួន។ គ្មានអង្គភាពណាមួយត្រូវបានអនុញ្ញាតឱ្យ៖

  • ប្រើប្រាស់ម៉ាក Google ដូចជារូបតំណាងទិដ្ឋភាព​ផ្លូវ ត្រា និង/ឬរូបសញ្ញានៅលើយានជំនិះក្រុមហ៊ុនជាដើម
  • ប្រើប្រាស់ម៉ាក Google, Google ផែនទី និងទិដ្ឋភាព​ផ្លូវ ឬពាណិជ្ជសញ្ញា Google ផ្សេងទៀត ឬអ្វីៗស្រដៀងនេះនៅក្នុងឈ្មោះដូមែន
  • ប្រើប្រាស់ម៉ាក Google, Google ផែនទី និងទិដ្ឋភាព​ផ្លូវ ឬពាណិជ្ជសញ្ញា Google ផ្សេងទៀត ឬអ្វីៗស្រដៀងនេះនៅលើសម្លៀកបំពាក់ (ឯកសណ្ឋាន ។ល។)
  • ប្រើប្រាស់ម៉ាក Google, Google ផែនទី និងទិដ្ឋភាព​ផ្លូវ ឬពាណិជ្ជសញ្ញា Google ណាមួយផ្សេងទៀត ឬអ្វីៗស្រដៀងនេះ​លើកម្រងព័ត៌មានអាជីវកម្ម​នៅលើ Google របស់ពួកគេ
  • ប្រើប្រាស់ពាណិជ្ជសញ្ញា Google ក្នុងលក្ខណៈមួយដែលនាំឱ្យយល់ថា Google បង្ហាញការគាំទ្រផលិតផល ឬសេវាកម្មជាក់លាក់ណាមួយ។