បង្កើត និងបោះផ្សាយរូបភាពទិដ្ឋភាពផ្លូវផ្ទាល់ខ្លួនរបស់អ្នក
ការថតតំបន់ជិតខាងថ្មី កន្លែងពេញនិយមសម្រាប់អ្នកទេសចរណ៍ និងអាជីវកម្មក្នុងតំបន់ងាយស្រួលជាងពេលណាៗទាំងអស់។ គ្រាន់តែជ្រើសរើសកាមេរ៉ារបស់អ្នក ប្រមូលវីដេអូ 360 របស់អ្នក និងបង្ហោះទៅកាន់ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវជាការស្រេច។
បង្ហាញតំបន់ជិតខាងរបស់អ្នក បេតិកភណ្ឌវប្បធម៌របស់អ្នក និងអាជីវកម្មក្នុងតំបន់ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។
ជួយទីក្រុងឃ្លាំមើលចរាចរណ៍ផ្លូវថ្នល់ វាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បង្កើនប្រសិទ្ធភាពការងារថែទាំ និងជួយដល់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ។
កែលម្អបទពិសោធន៍របស់អ្នកទេសចរណ៍ដោយរៀបចំផែនទីផ្លូវថ្មើរជើង និងកន្លែងសម្រាប់ជនពិការ។
មានតែ 3 ជំហានប៉ុណ្ណោះ ដើម្បីបោះផ្សាយរូបភាព 360 របស់អ្នកទូទាំងពិភពលោក
ត្រៀមខ្លួន
ថតផ្លូវ ផ្លូវលំ កន្លែងទេសចរណ៍ និងអាជីវកម្មដោយប្រើកាមេរ៉ាដែលត្រូវនឹងទិដ្ឋភាពផ្លូវ។ ប្រសិនបើផ្លូវរបស់អ្នកមិនមាននៅក្នុង Google ផែនទីទេ សូមរកមើលវិធីផ្សេងទៀត ដើម្បីគ្រប់គ្រង ឬចូលរួមចំណែកទិន្នន័យនៅលើទំព័រដៃគូខ្លឹមសារ Google ផែនទី របស់យើង។
*Note that Google does not certify any operational or mechanical functions. Any specific technical or logistical issues should be addressed directly with the supplier.
យកកាមេរ៉ារបស់អ្នកទៅជាមួយនៅពេលបើកបរ ជិះ ឬដើរ
បង្កើតរូបភាព 360 របស់អ្នក ខណៈពេលកំពុងប្រើដៃកាន់ចង្កូត។ ប្រើយានជំនិះ ឬមួកសុវត្ថិភាពដែលមានភ្ជាប់ជើងកាមេរ៉ា នៅពេលរៀបចំផែនទីផ្លូវរបស់អ្នក ឬភ្ជាប់កាមេរ៉ារបស់អ្នកជាមួយនឹងជើងកាមេរ៉ាខ្នាតតូចដែលមានជើងទម្របី ឬដងកាមេរ៉ា ប្រសិនបើអ្នកកំពុងបង្កើតរូបភាពក្នុងអគារ។
លក្ខខណ្ឌតម្រូវនៃគុណភាពរូបភាព
គន្លឹះអំពីរបៀបបង្កើតវីដេអូ 360
បោះផ្សាយរូបភាពរបស់អ្នក
បង្ហោះ និងគ្រប់គ្រងរូបភាព 360 របស់អ្នកដោយប្រើស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ ។
ស្ទូឌីយ៉ូទិដ្ឋភាពផ្លូវ
កម្មវិធីសម្រាប់រូបទិដ្ឋភាពជុំវិញ
កម្មវិធីសម្រាប់រូបទិដ្ឋភាពជុំវិញ
ទទួលបានការបំផុសគំនិត
ស្វែងយល់អំពីរបៀបដែលស្ថាប័នសាធារណៈ និងអង្គការទេសចរណ៍កំពុងប្រើប្រាស់ទិដ្ឋភាពផ្លូវ ដើម្បីកែលម្អលទ្ធភាពមើលឃើញរបស់គោលដៅរបស់ពួកគេទូទាំងពិភពលោក។
ការបង្កើនភាពអង់អាចដល់សហគមន៍ក្នុងតំបន់តាមរយៈទិដ្ឋភាពផ្លូវ
នៅឆ្នាំ 2019 ក្រុមអ្នកថតរូបបានចាប់ផ្ដើមរៀបចំផែនទីហ្សាន់ហ្ស៊ីបា។ ស្វែងយល់បន្ថែមអំពីឥទ្ធិពលរបស់គម្រោងនេះលើទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់។
ស្វែងយល់បន្ថែម
Autori បានផ្លាស់ប្ដូរវិធីថែទាំផ្លូវនៅហ្វាំងឡង់
ក្រុមហ៊ុនកម្មវិធីរបស់ហ្វាំងឡង់បានរកឃើញវិធីប្រមូល និងវិភាគទិន្នន័យកម្រិតផ្លូវកាន់តែមានប្រសិទ្ធភាពដោយប្រើទិដ្ឋភាពផ្លូវ។
ស្វែងយល់បន្ថែម
យានយន្តដែលអាចប្រើបាននៅគ្រប់ស្ថានភាពផ្លូវ ដែលថតកោះប៉ូលីណេស៊ីបារាំង
អ្នកថតរូបក្នុងតំបន់មានភាពច្នៃប្រឌិតដោយប្រើរថយន្តដឹកអ្នកវាយកូនហ្គោល ម៉ូតូទឹក និងសេះ ដើម្បីនាំយករូបភាពប៉ូលីណេស៊ីបារាំងមកបង្ហាញក្នុងផែនទី និងជួយអ្នកសង្គ្រោះបឋមក្នុងតំបន់កែលម្អសេវាកម្មរបស់ពួកគេ។
ស្វែងយល់បន្ថែម
ការរៀបចំផែនទីនៃសម្រស់ប៊ូតង់តាមប្រព័ន្ធឌីជីថល ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់
ក្រសួងទេសចរណ៍ប៊ូតង់បានចាប់ដៃគូជាមួយ Google ដើម្បីបើកចំហច្រកទ្វាររាជាណាចក្រដែលកាន់ព្រះពុទ្ធសាសនារបស់ខ្លួនទៅកាន់ពិភពលោក។
ស្វែងយល់បន្ថែម
ការកសាងមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនទីហ្សាន់ហ្ស៊ីបា
រដ្ឋាភិបាលបានសហការជាមួយ WT360 ដើម្បីរៀបចំផែនទីប្រទេសនេះ អប់រំអ្នកស្រុកអំពីទិដ្ឋភាពផ្លូវ និងបង្កើនភាពអង់អាចដល់ពួកគេក្នុងការបន្តគម្រោងនេះ។
ស្វែងយល់បន្ថែម
ការធ្វើឌីជីថលកម្មមីយ៉ាន់ម៉ា និងរក្សាបេតិកភណ្ឌវប្បធម៌របស់ប្រទេសនេះ
ស្វែងយល់អំពីរបៀបដែលក្រុមហ៊ុនផលិត VR បានចាប់ផ្ដើមធ្វើឌីជីថលកម្មមីយ៉ាន់ម៉ាតាមរយៈទិដ្ឋភាពផ្លូវ ដើម្បីរក្សាបេតិកភណ្ឌវប្បធម៌របស់ប្រទេសនេះ។
ស្វែងយល់បន្ថែម
ការរៀបចំផែនទីស៊ីមបាវ៉េដោយរថយន្ត កង់ និងទូក
Tawanda Kanhema កំពុងរៀបចំផែនទីប្រទេសរបស់គាត់។ ស្វែងយល់បន្ថែមអំពីរបៀបដែលគាត់បានថតរូបភាពទឹកធ្លាក់ Victoria Falls និងរបៀបដែលគាត់នាំយកទីតាំងកាន់តែច្រើនទៀតមកបង្ហាញក្នុងទិដ្ឋភាពផ្លូវ។
ស្វែងយល់បន្ថែម
មគ្គុទេ្ទសក៍តំបន់កំពុងនាំយកសម្រស់របស់កេនយ៉ាមកបង្ហាញដល់ពិភពលោក
អ្នកថតរូបអាជីព និងមគ្គុទេ្ទសក៍តំបន់បានសហការគ្នារៀបចំផែនទីកេនយ៉ា និងនាំយកសម្រស់របស់ប្រទេសនេះមកបង្ហាញដល់ពិភពលោក។ ស្វែងយល់បន្ថែមអំពីបទពិសោធន៍របស់ពួកគេ។
ស្វែងយល់បន្ថែម
ការធ្វើឱ្យទេសចរណ៍នៅប៊ឺមុយដាប្រសើរឡើង
អាជ្ញាធរទេសចរណ៍ប៊ឺមុយដា និង Miles Partnership បានរួមកម្លាំងគ្នាបង្កើនប្រសិទ្ធភាពវត្តមាននៅលើអ៊ីនធឺណិតរបស់ប៊ឺមុយដា បង្កើនការរកឃើញអាជីវកម្មក្នុងតំបន់ និងជួយភ្ញៀវទេសចរក្នុងការរៀបចំផែនការធ្វើដំណើររបស់ពួកគេ។
ស្វែងយល់បន្ថែម
ការតាំងរំលេចវប្បធម៌របស់តុងហ្កា
ដើម្បីរំលេចវប្បធម៌តុងហ្កា និងកោះប៉ាស៊ីហ្វិកផ្សេងទៀត ស្ថាបនិក Grid Pacific បានចាប់ផ្ដើមផែនការដ៏មានមហិច្ឆតាមួយ ដើម្បីរៀបចំផែនទីនៃកម្រងកោះទាំងមូល និងបញ្ចូលវាទៅក្នុងទិដ្ឋភាពផ្លូវ។
ស្វែងយល់បន្ថែម
ការជម្នះឧបសគ្គនៅពេលរៀបចំផែនទីអាមេនី
Joe Hacobian រៀបរាប់អំពីរឿងល្អៗ និងរឿងមិនល្អក្នុងការរៀបចំផែនទីអាមេនីនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីទិដ្ឋភាពផ្លូវក្នុង Google ផែនទី។
ស្វែងយល់បន្ថែម
ត្រៀមខ្លួនរួចរាល់ក្នុងការបោះផ្សាយវីដេអូ 360 របស់អ្នកហើយឬនៅ?
ប្រសិនបើផ្លូវរបស់អ្នកមិនមាននៅក្នុង Google ផែនទីទេ សូមរកមើលវិធីផ្សេងទៀត ដើម្បី គ្រប់គ្រង ឬចូលរួមចំណែកទិន្នន័យនៅលើទំព័រដៃគូខ្លឹមសារ Google ផែនទី របស់យើង។