បង្កើត​គំនិត​ល្អៗ​បំផុត​របស់​អ្នក​ជាមួយ​គ្នា​នៅ​ក្នុង Google Docs

បង្កើត និង​សហការ​គ្នា​នៅ​លើ​ឯកសារ​លើ​អ៊ីនធឺណិត​ក្នុង​ពេល​ជាក់ស្ដែង និង​ពី​ឧបករណ៍​ណា​ក៏​បាន។

ការសហការ​គ្នា​ដ៏​រលូន​ពី​ទី​ណា​ក៏​បាន

កែ​ជាមួយ​គ្នា​ក្នុង​ពេល​ជាក់ស្ដែង​តាម​រយៈ​ការចែក​រំលែក​ដ៏​ងាយស្រួល ហើយ​ប្រើប្រាស់​មតិ ការណែនាំ និង​ធាតុ​សកម្មភាព ដើម្បី​ឱ្យ​អ្វីៗ​បន្ត​ដំណើរការ​ទៅ​មុខ។ ឬ​ក៏​ប្រើប្រាស់ @ការលើកឡើង ដើម្បី​ទាញ​មនុស្ស ឯកសារ និង​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​ចូល​ក្នុង​ឯកសារ​លើ​អ៊ីនធឺណិត​របស់​អ្នក​សម្រាប់​ការសហការ​គ្នា​ដ៏​សម្បូរ​បែប។

Docs Supercharge Teamwork Docs Supercharge Teamwork

សរសេរ​បាន​កាន់​តែ​រហ័ស​តាម​រយៈ​ភាពឆ្លាតវៃ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​ស្រាប់

មុខងារ​ជំនួយ ដូចជា​ការសរសេរ​ឆ្លាតវៃ​ជាដើម ជួយ​អ្នក​ក្នុង​ការសរសេរ​បាន​កាន់​តែ​រហ័ស​ដោយ​​មាន​បញ្ហា​កាន់​តែ​តិច ដូច្នេះ​អ្នក​អាច​ផ្ដោត​លើ​គំនិត។ ហើយ​សន្សំ​សំចៃ​ពេល​វេលា​ដោយ​ប្រើ​ការណែនាំ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍ ការវាយ​បញ្ចូល​ដោយ​ប្រើ​សំឡេង និង​ការបកប្រែ​ឯកសារ​រហ័ស។

Docs write faster Docs write faster

ភ្ជាប់​ជាមួយ​កម្មវិធី Google ផ្សេង​ទៀត​របស់​អ្នក​បាន​យ៉ាង​រលូន

Docs ត្រូវ​បាន​ភ្ជាប់​ជាមួយ​កម្មវិធី Google ផ្សេង​ទៀត​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​មាន​ការគិត​គូរ​ល្អិតល្អន់ ហើយ​លក្ខណៈ​នេះ​សន្សំ​សំចៃ​ពេល​វេលា​របស់​អ្នក។ ឆ្លើយតប​ទៅ​នឹង​មតិ​ដោយ​ផ្ទាល់​ពី Gmail, បង្កប់​គំនូស​តាង​ពី Google Sheets និង​ងាយស្រួល​ចែក​រំលែក​តាម Google Meet។ អ្នក​ថែម​ទាំង​អាច​ស្វែងរក​លើ​បណ្ដាញ និង Google ថាស ដើម្បី​រក​ខ្លឹមសារ និង​រូបភាព​ពាក់ព័ន្ធ​ពី Docs ដោយ​ផ្ទាល់។

Docs Seamlessly connects Docs Seamlessly connects

នាំ​យក​ការសហការ​គ្នា និង​ភាពឆ្លាតវៃ​ទៅ​ដល់​ប្រភេទ​ឯកសារ​ផ្សេង​ទៀត

ងាយស្រួល​កែ​ឯកសារ Microsoft Word លើ​អ៊ីនធឺណិត​ដោយ​មិន​ចាំបាច់​បំប្លែង​ឯកសារ​ទាំង​នោះ​ទេ ហើយ​បន្ថែម​ស្រទាប់​មុខងារ​សហការ​គ្នា​និង​មុខងារ​ជំនួយ​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​របស់ Docs ដូចជា​ធាតុ​សកម្មភាព និង​ការសរសេរ​ឆ្លាតវៃ​ជាដើម។ អ្នក​ក៏​អាច​នាំចូល PDF ដែល​ធ្វើ​ឱ្យ​ពួកវា​អាច​កែ​បាន​ភ្លាមៗ​ផងដែរ។

Docs collaboration Docs collaboration
ធ្វើ​បាន​កាន់​តែ​ច្រើន​ដោយ​ប្រើ​កម្មវិធី​បន្ថែម

ធ្វើ​បាន​កាន់​តែ​ច្រើន​ដោយ​ប្រើ​កម្មវិធី​បន្ថែម

ចូល​ប្រើប្រាស់​កម្មវិធី​ភាគី​ទី​បី​ផ្សេងៗ​ពី​កម្មវិធី​ឯកសារ​ដោយ​ផ្ទាល់។ មិន​ថា​ជា​កម្មវិធី​ហត្ថលេខា​អេឡិចត្រូនិក ឬ​ឧបករណ៍​គ្រប់គ្រង​គម្រោង​នោះ​ទេ អាច​បើក​វា​ពី​កម្មវិធី​ឯកសារ​បាន ដើម្បី​ធ្វើការ​បាន​កាន់​តែ​លឿន។

ធ្វើការ​លើ​ខ្លឹមសារ​ថ្មីៗ​ជានិច្ច

ធ្វើការ​លើ​ខ្លឹមសារ​ថ្មីៗ

តាម​រយៈ​កម្មវិធី​ឯកសារ អ្នក​គ្រប់​គ្នា​កំពុង​ធ្វើការ​លើ​កំណែ​ចុង​ក្រោយ​បំផុត​នៃ​ឯកសារ។ ហើយ​ដោយ​ការកែ​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ប្រវត្តិ​កំណែ ការតាមដាន ឬ​ការត្រឡប់​ការផ្លាស់ប្ដូរ​វិញ​មាន​ភាពងាយស្រួល។

រក្សា​ផលិតភាព​សូម្បី​នៅ​ពេល​គ្មាន​អ៊ីនធឺណិត

រក្សា​ផលិតភាព​សូម្បី​នៅ​ពេល​គ្មាន​អ៊ីនធឺណិត

អ្នក​អាច​ចូល​ប្រើប្រាស់ បង្កើត និង​កែ​ឯកសារ​បាន ទោះបី​គ្មាន​ការតភ្ជាប់​អ៊ីនធឺណិត​ក៏​ដោយ ដែល​ជួយ​ឱ្យ​អ្នក​រក្សា​ផលិតភាព​ពី​ទី​ណា​ក៏​បាន។

សុវត្ថិភាព អនុលោមភាព និង​ឯកជនភាព

គ្រឿង​សម្គាល់ ISO IEC គ្រឿង​សម្គាល់ SOC គ្រឿង​សម្គាល់ FR គ្រឿង​សម្គាល់ Hipaa

សុវត្ថិភាព​តាម​លំនាំ​ដើម

យើង​ប្រើប្រាស់​វិធានការ​សុវត្ថិភាព​ឈាន​មុខ​គេ​ក្នុង​វិស័យ ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ​របស់​អ្នក ដែល​រួម​បញ្ចូល​ទាំង​ការការពារ​កម្មវិធី​គ្រោះថ្នាក់​កម្រិត​ខ្ពស់។ កម្មវិធី​ឯកសារ​ក៏​មាន​ប្រភព​ដើម​លើ​ពពក​ដែល​មិន​ត្រូវការ​មាន​ឯកសារ​លើ​ឧបករណ៍​ទេ និង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ឧបករណ៍​របស់​អ្នក។

ការអ៊ីនគ្រីប​ក្នុង​ពេល​បញ្ជូន និង​ពេល​នៅ​មួយ​កន្លែង

ឯកសារ​ទាំងអស់​ដែល​បាន​បង្ហោះ​ទៅ​ក្នុង Google ថាស ឬ​បង្កើត​នៅ​ក្នុង​កម្មវិធី​ឯកសារ​ត្រូវ​បាន​អ៊ីនគ្រីប​ក្នុង​ពេល​បញ្ជូន និង​ពេល​នៅ​មួយ​កន្លែង។

អនុលោមភាព​សម្រាប់​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់

ផលិតផល​របស់​យើង​ដែល​រួម​បញ្ចូល​ទាំង​កម្មវិធី​ឯកសារ ឆ្លងកាត់​ការផ្ទៀងផ្ទាត់​ឯករាជ្យ​ជា​ប្រចាំ​ចំពោះ​ការគ្រប់គ្រង​អនុលោមភាព ឯកជនភាព និង​សុវត្ថិភាព​របស់​ផលិតផល​ទាំង​នេះ។

ឯកជន​តាម​បំណង

កម្មវិធី​ឯកសារ​ប្រកាន់​ខ្ជាប់​តាម​ការប្ដេជ្ញា​ផ្នែក​ឯកជនភាព និង​ការការពារ​ទិន្នន័យ​ដ៏​មុតមាំ ដូច​គ្នា​នឹង​សេវាកម្ម​សហគ្រាស​របស់ Google Cloud ផ្សេង​ទៀត​ដែរ។

រូប​ឯកជនភាព

អ្នក​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នក។

យើង​មិន​ប្រើប្រាស់​ខ្លឹមសារ​ឯកសារ​របស់​អ្នក​សម្រាប់​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្ម​ឡើយ។

យើង​មិន​លក់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ភាគី​ទី​បី​ឡើយ។

ស្វែងរក​គម្រោង​ដែល​ស័ក្តិសម​នឹង​អ្នក

Google ឯកសារ​គឺ​ជា​ផ្នែក​មួយ​របស់ Google Workspace

គម្រោង​នីមួយៗ​រួម​មាន

  • រូប docs
  • រូប sheets
  • រូប slides
  • រូប forms
  • រូប keep
  • រូប​គេហ​ទំព័រ
  • រូប​ថាស
  • រូប​ Gmail
  • រូប Meet
  • រូប​ប្រតិទិន
  • រូប chat

សាកល្បង​ប្រើ​ឯកសារ​សម្រាប់​ការងារ

សម្រាប់បុគ្គល (ឥត​គិត​ថ្លៃ)

ចូល​ទៅ​កាន់​ឯកសារ

Business Standard

$12 USD

ក្នុងអ្នកប្រើប្រាស់ម្នាក់ / ខែ កិច្ចសន្យា 1 ឆ្នាំ info ឬ $14.40 ក្នុងអ្នកប្រើប្រាស់ម្នាក់ / ខែ នៅពេលទូទាត់វិក្កយបត្រប្រចាំខែ

ចាប់ផ្ដើម

មើល​គម្រោង​ច្រើន​ទៀត

Google Docs
ឯកសារ បញ្ជី បទ​បង្ហាញ ទម្រង់​បែបបទ

ការបង្កើត​ខ្លឹមសារ

done

done

Google ថាស
ថាស

ទំហំផ្ទុក​លើ​ពពក​ដែល​មាន​សុវត្ថិភាព

15 GB សម្រាប់​អ្នក​ប្រើប្រាស់​ម្នាក់ៗ

2 TB សម្រាប់​អ្នក​ប្រើប្រាស់​ម្នាក់ៗ

ថាស​រួម​សម្រាប់​ក្រុម​របស់​អ្នក

remove

done

Google Gmail
Gmail

អ៊ីមែល​ដែល​មាន​សុវត្ថិភាព

done

done

អ៊ីមែល​អាជីវកម្ម​ផ្ទាល់​ខ្លួន

remove

done

Google Meet
Meet

ការប្រជុំ​តាម​វីដេអូ និង​សំឡេង

អ្នក​ចូលរួម 100 នាក់

អ្នក​ចូលរួម 150 នាក់

បាន​រក្សា​ទុក​ការប្រជុំ​ដែល​បាន​ថត​ទៅ​ក្នុង​ថាស

remove

done

ការគ្រប់គ្រង​សុវត្ថិភាព
ការគ្រប់គ្រង

ការគ្រប់គ្រង​បែប​មជ្ឈការ

remove

done

ការគ្រប់គ្រង​គោលការណ៍​សុវត្ថិភាព​ផ្អែក​លើ​ក្រុម

remove

done

សេវា​ជំនួយ​អតិថិជន

វេទិកា​សហគមន៍ និង​ស្វ័យ​សេវា​លើ​អ៊ីនធឺណិត

វេទិកា​សហគមន៍ និង​ជំនួយ​លើ​អ៊ីនធឺណិត 24/7

សហការ​គ្នា​ពី​ទី​ណា​ក៏​បាន​នៅ​លើ​ឧបករណ៍​ណា​ក៏​បាន

ចូល​ប្រើប្រាស់ បង្កើត និង​កែ​ឯកសារ​របស់​អ្នក​បាន ទោះបី​អ្នក​នៅ​ទី​ណា​ក៏​ដោយ — មិន​ថា​លើ​ឧបករណ៍​ចល័ត ថេប្លេត ឬ​កុំព្យូទ័រ​ណា​មួយ​នោះ​ទេ — សូម្បី​នៅ​ពេល​គ្មាន​អ៊ីនធឺណិត​ក៏​បាន។

Google Play store Apple app store